logo

ជំនួបធំប្រចាំសប្ដាហ៍ កងយោធពលខេមរភូនមិន្ទ ទទួលក្រសួងមហាផ្ទៃ!

Admin
26 Jan 2024 14:28
673

ការប្រកួត ជម្រើសជើងឯកកម្ពុជាលីគ២ ជុំទី៣ សប្ដាហ៍ទី ១៥ នឹងចាប់ផ្ដើមប្រកួតពីថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤នេះហើយ ។

ក្នុងនោះក៏មានគូធំប្រចាំសប្ដាហ៍ទី១៥ ផងដែរដែលជាការប៉ះគ្នារវាងកងយោធពលខេមរភូនមិន្ទ (ខ) ទទួលក្រុម សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ វេលាម៉ោង ០៣:៤៥ នាទីល្ងាច នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដោយកាលពី២ កន្លងទៅ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ឈ្នះទាំង២ប្រកួត ដោយជើងទី១ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ យកឈ្នះ ៣ទល់០ កងយោធពលខេមរភូនមិន្ទ (ខ)  និងជើងទី២ បន្ដយកឈ្នះ ២ទល់១ ទៀត ។

បច្ចុប្បន្ននេះក្រុមទាំង២មានកីឡាករបញ្ចប់ទីច្បាស់ដូចគ្នា ដោយសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ មាន កីឡាករ នួន បុរី កំពុងតែកាន់កាប់តំណែង Top Scorer មាន ១៧គ្រាប់ ខណៈដែលកងយោធពលខេមរភូនមិន្ទ (ខ) មានកីឡាករ ជឿន ណាចា មាន ៩គ្រាប់ ឈរលេខ៣ក្នុង តារាង Top Scorer ។

គួរឱ្យដឹងផងដែរថាឆ្លងកាត់ការប្រកួត១៤សប្ដាហ៍កន្លងទៅសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ កំពុងឈរលេខ៣ មាន ២៥ពិន្ទុ ខណៈដែល កងយោធពលខេមរភូនមិន្ទ (ខ)  មាន ២៤ពិន្ទុ៕ 

ប្រភពរូប: TIFFY ARMY FC Academy