ភ្នំពេញក្រោនយកឈ្នះបឹងកេតនៅជុំទី៣ មានឱកាសប្រជែងកំពូលតារាងនៅសប្ដាហ៍ក្រោយ

Admin
29 Jan 2024 10:36
843

ការប្រកួតដ៏ជក់ចិត្ត The Cambodia Classic Match ក្រោមទស្សនិជន 4356 នាក់ សិង្ហក្រហមភ្នំពេញក្រោន បានយកឈ្នះ នាគខៀវបឹងកេត ១ទល់០ កាលពីរាត្រីថ្ងៃអាទិត្យ នាកីឡដ្ឋាន Smart R.S.N ។

ក្រុមទាំង២សម្រុកគ្នាទៅមកយ៉ាងជក់ចិត្តរហីយដល់នាទីទី២០ វគ្គទី១ ភ្នំពេញក្រោនបានបើកការនាំមុខ១គ្រាប់មុនដោយកីឡាករ SHIMIZU SHINTARO បន្ទាប់មកបឹងកេតចាប់ផ្ដើមសម្រុកព្យាយាមរកគ្រាប់បាល់តាមស្មើរដែរ តែមិនមានសំណាងសោះ នាំឱ្យការប្រកួតបញ្ចប់៩០នាទីទៅរក្សាលទ្ធផល ១ទល់០ ដដែល។

ជ័យជម្នះរបស់ភ្នំពេញក្រោនធ្វើឱ្យដំណែងកំពូលតារាងនៅតែប្រជែងគ្នាដដែលដោយភ្នំពេញក្រោន ឈរលេខ២ មាន ៤៥ពិន្ទុ ខណៈដែលព្រះខ័នរាជស្វាយរៀងបានយកឈ្នះកងយោធពលខេមរភូមិន្ទដោយលទ្ធផលយ៉ាងតឹងតែង ១ទល់០ ដូចគ្នា នាំឱ្យពួកគេមាន ៤៧ពិន្ទុ ឈរកំពូលតារាងដដែល។

គួរឱ្យដឹងផងដែរថាសប្ដាហ៍ទី២០ក្រុមទាំងពីរ នឹងត្រូវប៉ះគ្នាដើម្បីប្រជែងគ្នាយកដំណែងកំពូលតារាងបន្ដទៀត ដោយព្រះខ័នរាជស្វាយរៀង ត្រូវទ្វារកីឡដ្ឋានខេត្តស្វាយរៀង ទទួលក្រុមភ្ញៀងសិង្ហក្រហមភ្នំពេញក្រោន នៅថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៦:០០ នាទីល្ងាច៕