តារាងអ្នកសុតបញ្ចូលទីច្រើនជាងគេគម្លាតពីគ្នា១០គ្រាប់គិតត្រឹមសប្ដាហ៍ទី១៩
ការប្រកួតប្រជែង Cambodian Premier League ឆ្នាំ២០២៣/២៤ បានបញ្ចប់សប្ដាហ៍ទី១៩ ហើយកាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅហើយ ដោយមានសុតបញ្ចូលទីគ្នាទៅមកមានចំនួន២១គ្រាប់ សរុបទាំង៥គូ។

ក្រឡែកទៅមើលតារាង Top Scorer កីឡាករ MARCUS WARREN HABER របស់ព្រះខ័នរាជស្វាយរៀង នៅតែនាំមុខគេមាន២៣គ្រាប់ដាច់លេខ២ ១០គ្រាប់ កីឡាករភ្នំពេញក្រោន SHIMIZU SHINTARO មាន ត្រឹម១៣គ្រាប់ប៉ុណ្ណោះ គិតត្រឹមសប្ដាហ៍ទី១៩នេះ។

គួរឱ្យដឹងផងដែរថាបច្ចុប្បន្នកីឡាករខ្មែរដែលសុតបញ្ចូលទីបានច្រើនជាងគេគិតត្រឹមសប្ដាហ៍ទី១៩នេះគឺកីឡាករ ញាណ សុស៊ីដាន់ របស់កងយោធពលខេមភូមិន្ទ, កីឡាករព្រៃវែង ផាន សុផេន និងកីឡាករ ម៉ាត់ នូរ៉ុណ មាន៩គ្រាប់ដូចគ្នា ខណៈដែល ស៊ិន កក្កដា និង លឹម ពិសុទ្ធ មាន ត្រឹម៦គ្រាប់ប៉ុណ្ណោះ ៕

