ភ្នំពេញក្រោននឹងឡើងទៅអូស្ដ្រាលីនៅយប់ថ្ងៃសៅរ៍ ខាងមុខនេះ
ក្លិបបាល់ទាត់ភ្នំពេញក្រោននឹងចេញទៅប្រកួតពានរង្វាន់ AFC Cup 2023/24 ASEAN Zone Knockout Stage នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៦:30 នាទីល្ងាច។

ភ្នំពេញក្រោនរបស់កម្ពុជានឹងប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ាន ជាមួយក្រុមខ្លាំង Central Coast Mariners របស់
អូស្ត្រារលី នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នាកីឡដ្ឋាន INDUSTREE GROUP STADIUM (GOSFORD) ប្រទេសអូស្ដ្រាលីផ្ទាល់តែម្ដង។

គួរបញ្ជាក់ឱ្យដឹងផងដែរថាសម្រាប់អ្នកឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ASEAN Zonal ជើងតែមួយ នៅថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2024៕


