ជំនួបកាត់សេចក្តី Bottom 10 ប៉ះគ្នាលើកទឹកដីខេត្តសៀមរាប
ការប្រកួត Cambodian Premier League 2023/24 សប្ដាហ៍ទី២១ នៅចុងសប្ដាហ៍នេះ មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង តាំងពីតំបន់ TOP4 និងតំបន់ Bottom 10 ផងដែរ។

ក្នុងនោះគូដែលចាប់អារម្មណ៍ខ្លាំងគឺការប្រកួតរវាង អង្គរថាយហ្គឺរ និង គិរីវង់សុខសែនជ័យ នៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៣:៤៥ នាទីរសៀល នាកីឡដ្ឋាន ហនុមាន ដែលជាប្រកួតគ្នាដើម្បីគេចផុតបាតតារាង។

គួរឱ្យដឹងផងដែរថាបច្ចុប្បន្ន អង្គរថាយហ្គឺរ ៥ប្រកួតចុងក្រោយ មិនដែលឈ្នះ កំពុងស្ថិតនៅលេខ៩ មាន ១៤ពិន្ទុ ចំណែកឯគិរីវង់សុខសែនជ័យធ្វើបានគួរសមដោយ ៥ប្រកួតចុងក្រោយ ឈ្នះ ០១ ស្មើរ ០១ និងចាញ់៣លើក មាន ១៣ពិន្ទុ ឈរលេខ១០៕
រង់ចាំមើលថាតើរវាងក្រុមទាំង២ តើក្រុមណានឹងធ្លាក់ទៅបាតតារាងនៅសប្ដាហ៍ទី២១នេះ?


