ព្រះខ័នរាជ បន្ដឈរកំពូលតារាង ខណៈបឹងកេត និង អាយអេសអាយ ប្រជែងជាមួយ វិសាខា សារជាថ្មី

Admin
19 Feb 2024 11:40
855

ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣-២៤ បានបញ្ចប់សប្តាហ៍ទី២១ យ៉ាងជក់ចិត្តកាលពីរាត្រីយប់មិញនេះ ដោយព្រះខ័នរាជស្វាយរៀង បន្តភាពខ្លាំងយកឈ្នះគូប្រកួតរបស់ខ្លួនឈរកំពូលតារាង មាន៥៣ពិន្ទុ ស្របពេលភ្នំពេញក្រោន ឈរលេខ២ តាមពីក្រោយចំនួន៥ពិន្ទុ។

ចំណែកការប្រកួតប្រជែងតំបន់ TOP4 ក៏មិនធម្មតាដែរដោយ បឹងកេត យកឈ្នះ ព្រៃវែង ២ទល់០ និង អាយ អេស អាយ បានយកឈ្នះវិសាខាដល់ក្នុងដីដោយលទ្ធផល ៣ទល់១ បន្ទាប់ពីយកឈ្នះគូប្រកួតក្ដោបបាន៣ពិន្ទុរួចមកបានធ្វើឱ្យបឹងកេត និង អាយ អេស អាយ បន្តប្រជែង លេខ៣ ជាមួយ វិសាខា ដោយមានគម្លាតត្រឹម ៤ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្ដាហ៍ទី២១នេះ។

គួរឱ្យដឹងផងដែរថាការប្រកួតប្រជែង TOP4 កាន់តែជក់ចិត្តសម្រាប់សប្តាហ៍ទី២២ខាងមុខនេះ ដោយបឹងកេត ទទួល វិសាខា រីឯ អាយ អេស អាយ ត្រូវទទួលក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង ខណៈដែលភ្នំពេញក្រោនត្រូវទៅប្រកួតនៅផ្ទះណាហ្គាវើលដ៍ ខេត្តកំពង់ស្ពឹ៕