មកស្គាល់ពីកីឡាករខ្មែរដែលសុតបញ្ចូលទីច្រើនជាងគេគិតត្រឹមសប្ដាហ៍ទី២១
ការប្រកួតជម្រើសជើងឯក Cambodian Premier League រដូវកាល ២០២៣-២៤ បានឈានដល់សប្ដាហ៍ទី២១ មានការសុតបញ្ចូលទីគ្នាទៅមក ក្នុងនោះក៏មានកីឡាករខ្មែរយើងជាអ្នកសុតបញ្ចូលទីផងដែរ។
គិតត្រឹមសប្ដាហ៍ទី២១នេះយើងនឹងបង្ហាញកីឡាករខ្មែរដែលសុតបញ្ចូលទីបានច្រើនជាងគេ រួមមាន៖

១. កីឡាករ ផាន សុផេន មកពីក្លិបព្រៃវែងមាន ១០គ្រាប់
២. កីឡាករ ម៉ាត់ ណូរុន មកពីក្លិបបឹងកេតមាន ១០គ្រាប់
៣. កីឡាករ ញាណ សុស៊ីដាន មកពីកងយោធពលខេមរភូមិន្ទ មាន ៩គ្រាប់
៤. កីឡាករ ស៊ិន កក្កដា មកពីក្លិបវិសាខា មាន ៦គ្រាប់
៥. កីឡាករ លឹម ពិសុទ្ធ មកពីក្លិបភ្នំពេញក្រោន មាន ៦គ្រាប់
៦. កីឡាករ សុវណ្ណ ដូណា មកពីក្លិបអង្គរថាយហ្គឺរ មាន ៥គ្រាប់
៧. កីឡាករ ចាន់ វឌ្ឍនាកា មកពីក្លិបបឹងកេត មាន ៥គ្រាប់
៨. កីឡាករ សរ រតនា មកពីក្លិបវិសាខា មាន៥គ្រាប់

សូមរំលឹកឱ្យដឹងផងដែរថា ការប្រកួតជម្រើសជើងឯក Cambodian Premier League រដូវកាល ២០២៣-២៤ គ្រោងនឹងបញ្ចប់នៅ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕

