ព្រះខ័នរាជស្វាយរៀង បន្ដឈ្នះ ស្របពេល.....
ការប្រកួតជម្រើសជើងឯក Cambodian Premier League រដូវកាល ២០២៣-២៤ បានឈានដល់សប្តាហ៍ទី២២ ជុំទី៣ហើយ ព្រះខ័នរាជស្វាយរៀង នៅតែខ្លាំងទទួលបាន៣ពិន្ទុបន្ថែមទៀត ស្របពេលភ្នំពេញក្រោន បានត្រឹមស្មើណាហ្គាវើលដ៍ និង បឹងកេត ចាញ់ វិសាខា នៅក្នុងដីខ្លួនឯង។

ព្រះខ័នរាជស្វាយរៀង បានបន្ដយកឈ្នះ អាយអេសអាយ ដោយលទ្ធផល ៤ទល់២ នាកីឡដ្ឋាន AIA Stadium KMH Park បន្ដឈរកំពូលតារាងដាច់៧ពិន្ទុ ពីលេខ២ ស្របពេលដែលភ្នំពេញក្រោនភ្លាត់ស្មើរ ណាហ្គាវើលដ៍ ១ទល់់១ លើកីឡដ្ឋានខេត្តកំពង់ស្ពឹ ខណៈដែលវិសាខា បានវាយបកឈ្នះបឹងកេតដោយលទ្ធផល ២ទល់១ នាពហុកីឡដ្ឋានជាតិ អូឡាំពិជ កាលយប់មិញនេះ។

សូមរំលឹកឱ្យដឹងផងដែរថា ការប្រកួតជម្រើសជើងឯក Cambodian Premier League 2023-24 មាន ១០ក្រុមដោយត្រូវប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ដោយក្រុមលេខ១ ដល់លេខ៤ និងមានឈ្មោះឡើងទៅប្រកួតជុំទី ៤ ដោយត្រូវជួបគ្នា ១ជុំបន្ថែមទៀត ហើយក្រុមដែលមានពិន្ទុសរុបខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ជើងឯក៕


