តើវិសាខាអាចយកឈ្នះភ្នំពេញក្រោនបានទេនៅចុងសប្ដាហ៍នេះ?

Admin
28 Feb 2024 13:06
770

ការប្រកួតជម្រើសជើងឯក Cambodian Premier League រដូវកាល ២០២៣-២៤ បានឈានដល់សប្តាហ៍ទី២៣ ជុំទី៣ហើយ ក្នុងនោះមានការប្រកួតធំប្រចាំសប្តាហ៍មួយគូគឺ សេះស វិសាខាត្រូវបើកទ្វារកីឡដ្ឋានព្រីនស៍ទទួលក្រុមសិង្ហក្រហមភ្នំពេញក្រោន ថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៦:០០ នាទីល្ងាច។

រំលឹកឱ្យដឹងផងដែរថា ម្ចាស់ផ្ទះវិសាខា២ប្រកួតកន្លងទៅមិនទាន់ឈ្នះភ្នំពេញក្រោននោះទេ គឺចាញ់ ១ទល់០ នៅក្នុងដី និងបន្ដចាញ់ ៣ទល់១ ទៀតនៅស្មាត អរ អេស អិន។ បើក្រលែកទៅមើលការប្រកួតចុងក្រោយក្រុមទាំង២វិញ ម្ចាស់ផ្ទះវិសាខា ឈ្នះ បឹងកេត ២ទល់១ ចំណែកឯភ្នំពេញក្រោនបានត្រឹមស្មើរណាហ្គាវើលដ៍ ១ទល់១។

គួរឱ្យដឹងផងដែរថា ឆ្លងកាត់ការប្រកួត ២២សប្ដាហ៍របស់ម្ចាស់ផ្ទះវិសាខា ឈ្នះ ១២ ស្មើរ ០២ និងចាញ់០៨ មាន ៣៨ពិន្ទុ ឈរលេខ៣ក្នុងតារាងពិន្ទុ ខណៈដែលក្រុមភ្ញៀវភ្នំពេញក្រោនវិញ ២២សប្ដាហ៍កន្លងទៅ ឈ្នះ១៥ ស្មើរ០៤ និង ចាញ់០៣ មាន ៤៩ពិន្ទុឈរលេខ២ ក្នុងតារាងចំណាត់ថ្នាក់។ រង់ចាំមើលថានោះជុំទី៣នេះ វិសាខាអាចរកជ័យជម្នះលើភ្នំពេញក្រោនបានឬយ៉ាង ?