ស្វាយរៀង និងភ្នំពេញក្រោន ខុសគ្នាតែ៧ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្ដាហ៍ទី២៣
ការប្រកួតជម្រើសជើងឯក Cambodian Premier League រដូវកាល ២០២៣-២៤ បានបញ្ចប់សប្តាហ៍ទី២៣ ជុំទី៣ហើយ ក្នុងនោះមានក្រុមកំពូលតារាងលេខ១ និងលេខ២ សុទ្ធតែទទួលបានជ័យជម្នះ និងបាន៣ពិន្ទុ។

ក្រុមលេខ១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះអង្គរថាយហ្គឺរ ៣ទល់០ ក្នុងកីឡដ្ឋានខេត្តស្វាយរៀង ទទួលបាន៣ពិន្ទុបន្ថែមទៀត ខណៈដែលភ្នំពេញក្រោនលេខ២ បានយកឈ្នះក្រុមខ្លាំងវិសាខា ៣ទល់១ នៅកីឡដ្ឋានព្រីនស៍ កាលពីយប់មិញនេះ។
គួរឱ្យដឹងផងដែរថា ឆ្លងកាត់ការប្រកួត ២៣សប្ដាហ៍ក្រុមព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ដាច់គ្នាតែ៧ពិន្ទុប៉ុណ្ណោះ ដោយព្រះខ័នរាជស្វាយរៀងមាន ៥៩ពិន្ទុ ខណៈដែលក្រុមភ្ញៀវភ្នំពេញក្រោនវិញ មាន ៥២ពិន្ទុឈរលេខ២ ក្នុងតារាងចំណាត់ថ្នាក់៕


