តើក្រុមណានឹងក្លាយជាជើងឯកកម្ពុជាលីគ២ ឆ្នាំ២០២៣/២៤?

Admin
25 Mar 2024 10:46
1025

ការប្រកួតជម្រើសជើងឯក Cambodian League 2 រដូវកាល ២០២៣/២៤  បានឈានដល់សប្ដាហ៍ចុងក្រោយហើយ នាចុងសប្ដាហ៍នេះ ហើយក៏សប្ដាហ៍ដែលប្រកួតប្រជែងដើម្បីដណ្ដើមគ្នាយកពានរង្វាន់ផងដែរ។

ការប្រកួតសប្ដាហ៍ចុងក្រោយនេះនឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត តានតឹង ដើម្បីប្រជែងគ្នាយកជើងឯក ដែលជាការប៉ះគ្នារវាងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ និងក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ នាថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៣:៤៥ នាទីរសៀល នៅកីឡដ្ឋាន បណ្ឌិត្យសភានគរបាលកម្ពុជា។

គួរឱ្យដឹងផងដែរថាការប៉ះគ្នា២ប្រកួតកន្លងទៅ ម្ចាស់ផ្ទះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ មិនទាន់ស្គាល់ពាក្យថាឈ្នះក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ នោះទេ ដោយជើងទី១ ក្រសួងមហាផ្ទៃ ចាញ់ ឡាយហ្វ ២ទល់០ និង ជើងទី២ ក្រសួងមហាផ្ទៃ បន្ដចាញ់ ក្លិបបាល់ទាត់ឡាយហ្វ ១ទល់០ ទៀត៕ រង់ចាំមើលថាតើក្រុមណានឹងទទួលបានជម្នះក្លាយជាជើងឯក Cambodian League 2 ឆ្នាំ២០២៣/២៤ នេះ?