CPL មកវិញចុងសប្ដាហ៍នេះ បឹងកេតត្រូវបន្តការពារតំបន់ TOP4
ការប្រកួតជម្រើសជើងឯក Cambodian Premier League រដូវកាល ២០២៣/២៤ ត្រឡប់មកវិញនៅចុងសប្ដាហ៍នេះហើយដែលជាការប្រកួតសម្រាប់ សប្ដាហ៍ទី២៥ នៃជុំទី៣។

បន្ទាប់ពីសម្រាករយៈពេលជាង១សប្ដាហ៍សម្រាប់ថ្ងៃ FIFA day ក្រុមទាំងអស់ត្រូវមកបន្ដភារកិច្ចប្រកួតប្រជែងគ្នាដើម្បីយក៣ពិន្ទុពីដៃគូរៀងៗខ្លួន ខណៈដែលការប្រកួតធំ ប្រចាំសប្តាហ៍នេះគឺ បឹងកេតត្រូវទទួលក្រុមមកពីកំពង់ស្ពឺណាហ្គាវើលដ៍ នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ វេលម៉ោង ៦:00 នាទីល្ងាច នាពហុកីឡដ្ឋានជាតិអូឡាំពិក ។ បឹងកេតត្រូវធ្វើការងារធ្ងន់ដើម្បីការពារតំណែង TOP4 របស់ខ្លួនដោយបច្ចុប្បន្នគេមានពិន្ទុស្មើរគ្នាជាមួយ អាយអេសអាយដង្កោសែនជ័យ មាន ៣៤ពិន្ទុ ខណៈដែលណាហ្គាវើលដ៍អស់ឱកាសប្រជែងយក TOP4 មានត្រឹម ២៧ពិន្ទុប៉ុណ្ណោះ។

គួររំលឹកឱ្យដឹងផងដែរថាការប៉ះគ្នា២ប្រកួតកន្លងទៅរវាងបឹងកេតនិងណាហ្គាវើលដ៍ ក្រុមបឹងកេតបានយកឈ្នះណាហ្គាវើលដ៍១ដង និងស្មើរ១ដង។ រង់ចាំមើលថាតើការប្រកួតទី៣នេះ តើក្រុមណានឹងទទួលបានជ័យជម្នះ?
.jpg)

