អបអរសាទរ ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ក្លាយជាម្ចាស់ជើងឯក ខណៈក្រសួងមហាផ្ទៃ បានត្រឹមជើងឯករង Cambodian League 2
ការប្រកួតជម្រើសជើងឯក Cambodian League 2 រដូវកាល ២០២៣/២៤ បានរកឃើញម្ចាស់ជើងឯកហើយកាលពីល្ងាចថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ គឺបានលើក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ក្រោយចប់ការប្រកួតលទ្ធផលស្មើរគ្នា ៤ទល់៤ ជាមួយសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ។
យោងតាមច្បាប់ការប្រកួតប្រសិនបើមានក្រុម២ស្មើរពិន្ទុគ្នា នោះគេនឹងយកច្បាប់ ចំណាត់ថ្នាក់ក្រុមប្រឈម (Head to Head) មកគិតមុនគេ ដែលធ្វើឱ្យក្រុមចំនូលថ្មីឡាយហ្វខេត្តព្រះសីហនុ មួយនេះ អាចគ្រងពានរង្វាន់ពានរង្វាន់ Cambodian League 2 នេះបាន ដោយ មានព្រាបជាងក្រុមម្ចាស់ផ្ទះ ពោលគឺក្រុមឡាយហ្វ ខេត្តព្រះសីហនុ បានឈ្នះ២ជើង និង ស្មើរ ១ជើង ។
គួររំលឹកឱ្យដឹងផងដែរថា សម្រាប់ម្ចាស់ជើងឯកពានរង្វាន់កម្ពុជាលីគ២ ដែលបានរៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀលីគ២ដូវកាលកន្លងទៅដោយ រដូវកាលឆ្នាំ២០២២ បានលើក្លិបអគ្គិសនីកម្ពុជា និង រដូវកាល២០២៣/២៤នេះ បានទៅលើក្លិបចំនូលថ្មី ឡាយហ្វ ខេត្តព្រះសីហនុ៕